[Tech News] TSMCគ្រោងបញ្ចេញCHIP 2NMក្នុងឆ្នាំ2025
Home > Blogs > This Article
[Tech News]
វ៉ាដាច់គូប្រកួតប្រជែង
TSMCគ្រោងបញ្ចេញCHIP 2NMក្នុងឆ្នាំ2025
Posted by Gold One Computer
Date:26/11/2024
TSMCប្រកាសថាគ្រោងនឹងផលិតCHIPទំហំ2nmរបស់ខ្លួននៅក្នុងឆ្នាំ2025 ដែលគេរំពឹងថា នឹងធ្វើអោយទីផ្សារCPUទាំងមូលមានការប្រែប្រួល។
ក្រុមហ៊ុនផលិតផCHIPខ្នាតយក្សរបស់តៃវ៉ាន់មួយនេះ បានប្រកាសនៅលើគេហទំព័របស់ខ្លួនថា អតិថិជនធំៗរបស់ខ្លួនបានចាប់ផ្តើមក្នុងការរចនាជាមួយនឹងCHIP 2nmថ្មី ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយ ហើយគ្រោងនឹងប្រកាសលក់ក្នុងឆ្នាំ2025។
យោងតាមពាក្យចរចាមអារាមជាច្រើន ក្រុមហ៊ុនAPPLEដែលជាអតិថិជនធំមួយរបស់TSMC អាចនឹងបញ្ចេញជាមួយនឹងCHIP M5ថ្មីនិង CHIPជំនាន់ថ្មីនៅលើiPhone។ រីឯក្រុមហ៊ុនNVIDIAនិងIntelក៏អាចនឹងបញ្ចេញផលិតផលថ្មីជាមួយនឹងបច្ចេកវិទ្យា2nmផងដែរ។
នៅពេលដែលCHIP 2nmបានផលិតចេញហើយនោះ គេរំពឹងថាTSMCនឹងកើបលុយកាន់តែច្រើន ហើយក៏កាន់កាប់ទីផ្សាCHIPកាន់តែធំ និងមិនងាយមានគូរប្រកួតប្រជែងឡើយ។
------
ជជែក និងចែករំលែកអំពីវិស័យកុំព្យូទ័រ ចូលរួមជាមួយយើងនៅGold One Community