[Tech News] CEO Intelលាលែងពីតំណែង
Home > Blogs > This Article
![[Tech News] CEO Intelលាលែងពីតំណែង [Tech News] CEO Intelលាលែងពីតំណែង](https://www.goldonecomputer.com/image/cache/catalog/Blogs/241203-intel-914x510.jpg)
[Tech News]
CEO Intelលាលែងពីតំណែង
Posted by Gold One Computer
Date:03/12/2024
ក្រុមហ៊ុនIntelបានប្រកាសថា លោកPat GelsingerបានលាលែងពីតំណែងCEOរបស់ខ្លួនហើយ។ ពេលនេះក្រុមហ៊ុនកំពុងសំឡឹងមើលបេក្ខភាពថ្មីមកជំនួស តែបានជ្រើសរើសបុគ្គល២រូបអោយកាន់តំណែងCEOរួមគ្នាបណ្ណោះអាសន្ន គឺលោក
David Zinser និងលោកស្រី Michelle Johnston Holthaus។
លោកPat Gelsingerធ្លាប់បានបំរើការងារជាបុគ្គលិកជាន់ខ្ពស់អោយIntel អស់រយៈពេលជាង៣០ឆ្នាំ ហើយបានចាកចេញម្តងក្នុងឆ្នាំ2009 ក្រោយមកក្នុងឆ្នាំ2021ក៏បានត្រលប់មកវិញ ដោយកាន់តំណែងជាCEO។ ក្រោយពេលឡើងកាន់តំណែង លោកPatបានផ្តោតសំខាន់លើចំណុចខ្លាំងរបស់Intel ដោយទទួលបានជោគជ័យជាច្រើន លើការផលិតSemiconductor ដែលកាលឆ្នាំនោះIntelមានការលំបាកយ៉ាងខ្លាំងលើផ្នែកមួយនេះ។
តែនៅពេលថ្មីៗនេះ Intelបានជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដោយបានខាតបង់ប្រាក់ចំនួន1.6ពាន់លានដុល្លាកាលពីត្រីមាសទី២ឆ្នាំនេះ ហើយក្រោយមកបានបញ្ឈប់បុគ្គលិកជាង15000នាក់ដើម្បីកាត់បន្ថយចំណាយ។
តើហេតុអ្វីលោកPatចាកចេញនៅពេលនេះ។ មានការទស្សន៍ទាយថា អាចមកពីលោកPatមិនយល់ស្រប់ទៅនឹងទិសដៅរបស់ក្រុមប្រឹក្សាភិបាល តែក៏អាចជាត្រូវបានគេទំលាក់ពីតំណែងដែរ ដោយសារវិបត្តិផ្ទួនៗនាពេលថ្មីៗនេះ។ តែទោះបីជាយ៉ាងណា យើងនឹងអាចឃើញការផ្លាស់ប្តូរដ៏ធំនឹងកើតមានឡើងលើIntelនាពេលអនាគត។
------
ជជែក និងចែករំលែកអំពីវិស័យកុំព្យូទ័រ ចូលរួមជាមួយយើងនៅGold One Community